Facility

មជ្ឈមណ្ឌល ម៉ានី បានផ្ដល់នូវសាល និងបន្ទប់ប្រជុំដែលមានទំហំធំទូលាយ ដែលបំពាក់ទៅដោយឧបករណ៍បរិក្ខារទំនើបៗ ដើម្បីបង្កើតឲ្យមានភាពងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ និងទទួលបាននូវគុណភាពស្តង់ដារក្នុងការដំណើរការកម្មវិធីប្រកបដោយរលូន និងប្រសិទ្ធភាពខ្ពស់។

Main Hall

សាលធំ ដែលមាន​ទំហំ ១០១០ម៉ែត្រការ៉េ និងអាចផ្ទុកមនុស្សបានរហូត ដល់៥០០នាក់។ បន្ទប់នេះមានភាពច្នៃប្រឌិត និងមានតួនាទីជាច្រើនតាម តម្រូវការរបស់អតិថជន (ពហុសាល)។

Meeting Room 1

អាចផ្ទុកមនុស្សបានរហូតដល់ ១០៥នាក់ សម្រាប់រៀបចំកម្មវិធីដូចជា សាលប្រជុំធំ វគ្គសិក្សា បាឋកថាសាធារណៈ ឬកម្មវិធីជាច្រើនផ្សេងៗទៀត។

Meeting Room 2

អាចផ្ទុកមនុស្សបានរហូតដល់ ៤៥នាក់ សម្រាប់រៀបចំកម្មវិធីដូចជា សាលប្រជុំតូច កិច្ចពិភាក្សា សំណេះសំណាល ឬការប្រជុំនានា ។

Meeting Room 3

អាចផ្ទុកមនុស្សបានរហូតដល់ ៤៥នាក់ សម្រាប់រៀបចំកម្មវិធីដូចជា សាលប្រជុំតូច កិច្ចពិភាក្សា សំណេះសំណាល ឬកម្មវិធីផ្សេងៗ។

Technical Room & Translate Room

បន្ទប់ច្ចេកទេស មានអ្នកជំនាញខាងបច្ចេកទេសនៅប្រចាំការ ប្រតិបត្តិការងារបច្ចេកទេសនៅក្នុងកម្មវិធីឲ្យបានរលូន។ បន្ទប់នេះមាននាទីជា បន្ទប់ផ្សាយផ្ទាល់ភ្ជាប់ជាមួយសេវាអ៊ីនធឺណិតល្បឿនលឿនសម្រាប់ធ្វើការផ្សព្វផ្សាយផ្សេងៗ។ ចំណែកបន្ទប់បកប្រែ ត្រូវបានបំពាក់ដោយកញ្ចក់ជុំវិញ កាត់់បន្ថយសម្លេងរំខានជំនួយដល់ការបញ្ជូនសម្លេងអ្នកបកប្រែទៅអ្នកស្ដាប់បានយ៉ាងល្អ។