ABOUT US

ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី មជ្ឈមណ្ឌល ម៉ានី ត្រូវបានបង្កើតឡើងក្រោមជំនួយឧបត្ថម្ភគាំទ្រពីមូលនិធិម៉ានីប្រគល់ ជូនសហភាពសហព័ន្ធយុវជនកម្ពុជានិងបច្ចុប្បន្នត្រូវបានដាក់ឱ្យស្ថិត នៅក្រោមការគ្រប់គ្រងរបសនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់និងជំរុញ សហគ្រិនភាព។

ចក្ខុវិស័យ និងបេសកកម្ម

មជ្ឈមណ្ឌល ម៉ានី - The Many Centre

ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំមួយគឺផ្តល់ជាទីតាំងដែលសាកសម បំផុតសម្រាប់ឲ្យស្ថាប័នពាក់ព័ន្ធ ដូចជាស្ថាប័ន្ធរដ្ឋ និងស្ថាប័ន្ធឯកជន ឬសាធារណជនទូទៅ អាចរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល កិច្ចប្រជុំ និងបង្កើតព្រឹត្តិការណ៍នានាដែលស្របទៅតាមគោលការណ៍ ច្បាស់លាស់បម្រើទៅដល់ការអប់រំ និងលើកកម្ពស់យុវជនផ្ដោតសំខាន់ លើភាពជាអ្នកដឹកនាំ ជម្រុញសហគ្រិនភាព ជាមួយនឹងការពង្រឹងនិង អភិវឌ្ឍសមត្ថភាពយុវជនឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព។

Our Core Values

មជ្ឈមណ្ឌល ម៉ានី មានចក្ខុវិស័យ និងបេសកម្ម ដើម្បីសម្រេចឲ្យបាននូវគុណតម្លៃរបស់យើងដូចជា៖

សេវាកម្ម

មានសាល ឬបន្ទប់ប្រជុំ សម្រាប់ជួលដើម្បីរៀបចំកម្មវិធីសំខាន់ៗដូចជា សិក្ខាសាលា វេទិកាសារធារណៈ ទំនាក់ទំនងធុរកិច្ច និងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។

វឌ្ឍនភាព

តាមរយៈការពង្រឹងនិងពង្រីកសមត្ថភាព យុវជនជំនាន់ក្រោយ ដោយការផ្តល់ជាទីតាំងធំទូលាយ និងប្រកបដោយផាសុខភាព សម្រាប់ការបណ្ដុះបណ្ដាល កិច្ចពិភាក្សា និងប្រសិទ្ធភាពអាជីវកម្ម។

មជ្ឈមណ្ឌលសម្រាប់យុវជន

តាមរយៈការរៀបចំបង្កើតកម្មវិធីអប់រំវេទិកា សាធារណៈការប្រកួតប្រជែងសមត្ថភាពដើម្បីលើកកម្ពស់ យុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយវឌ្ឍនភាពនា ពេលអនាគត។

500+

អាចដាក់អ្នកចូលរួមបាន

Mon-Sun

បើកដំណើរការថ្ងៃចន្ទ - អាទិត្យ

Facility

ទាន់សម័យ និងងាយស្រួលប្រើប្រាស់

Main Hall

សាលធំ ដែលមាន​ទំហំ ១០១០ម៉ែត្រការ៉េ

Meeting Room

សម្រាប់រៀបចំកម្មវិធីចាប់ពី ៣០នាក់​ រហូតដល់ ១០៥+

Technical Room

មានបន្ទប់បច្ចេកទេស ចំនួន ០១ និងបន្ទប់បកប្រែចំនួន ០១